ឈ្មោះពេញគោលការណ៍ស្តីពីឯកជនភាព – សម្រាប់ការហាត់និយាយភាសាអង់គ្លេសឥតគិតថ្លៃ ដោយអ្នកបម្រើស្ម័គ្រចិត្ត
មានប្រសិទ្ធភាពចាប់ពី / កាលបរិច្ឆេទអនុវត្ត៖ 23/09/2025
យើងគោរពនូវសិទ្ធិឯកជនភាពរបស់បងប្អូន និងប្តេជ្ញាការពារទិន្នន័យផ្ទាល់ខ្លួនរបស់បងប្អូន។ គោលការណ៍ស្តីពីឯកជនភាពនេះពន្យល់ពីរបៀប ប្រមូល ប្រើប្រាស់ និងការពារទិន្នន័យដែលទាក់ទងនឹងការហាត់និយាយភាសាអង់គ្លេសឥតគិតថ្លៃ ដែលរៀបចំដោយអ្នកបម្រើស្ម័គ្រចិត្តនៅប្រទេសខ្មែរ។
១. ព័ត៌មានដែលយើងប្រមូលបាន
យើងប្រហែលអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីបងប្អូនណាដែលចូលរួមដូចខាងក្រោម៖
- ឈ្មោះពេញ
- ព័ត៌មានទំនាក់ទំនង (លេខទូរស័ព្ទ អ៊ីមែល)
- អាយុ (ប្រសិនបើចាំបាច់សម្រាប់ការចាត់ក្រុម)
- កម្រិតភាសា ឬគោលបំណងចូលរួម
- កំណត់ត្រាវត្តមានចូលរួម (ជាជម្រើស)
ចំពោះកុមារដែលអាយុក្រោម១៣ឆ្នាំ យើងនឹងមិនប្រមូលទិន្នន័យនោះទេ ប្រសិនបើគ្មានការយល់ព្រមពីឪពុកម្តាយ។
២. របៀបប្រើប្រាស់ព័ត៌មានរបស់បងប្អូន
ព័ត៌មានរបស់បងប្អូនត្រូវបានប្រើក្នុងគោលបំណងដូចខាងក្រោមតែប៉ុណ្ណោះ ៖
- រៀបចំ និងគ្រប់គ្រងការជួបជុំ
- ជូនដំណឹងពីព័ត៌មានសំខាន់ៗ
- ចាត់ចែងបងប្អូនទៅតាមកម្រិតសមស្រប
- ធានារក្សាសុវត្ថិភាព និងការគាំទ្រ
- កែលម្អកម្មវិធីឱ្យប្រសើរឡើង
យើងមិនលក់ ជួល ឬចែករំលែកទិន្នន័យរបស់បងប្អូនទៅឲ្យភាគីទីបី សម្រាប់ការផ្សព្វផ្សាយ ឬគោលបំណងពាណិជ្ជកម្មឡើយ។
៣. ការផ្ទុក និងការពារទិន្នន័យ
ព័ត៌មានទាំងអស់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព ហើយអាចចូលដំណើរការបានតែបុគ្គលិកដែលមានសិទ្ធិប៉ុណ្ណោះ។
យើងអនុវត្តវិធានការសមស្រប ដើម្បីការពារការបាត់បង់ ការប្រើប្រាស់ខុសគោលបំណង ឬការចូលប្រើដោយគ្មានការអនុញ្ញាត។
៤. សេវាកម្ម Google និងឧបករណ៍ពីភាគីទីបី
កម្មវិធីទាំងនេះអាចប្រើឧបករណ៍ពី Google ដូចជា៖
- Google Forms (សម្រាប់ចុះឈ្មោះ)
- Google Drive (សម្រាប់ឯកសារ)
- Google Analytics (ប្រសិនបើប្រើសម្រាប់វិភាគគេហទំព័រ)
ឧបករណ៍ទាំងនេះត្រូវបានគ្រប់គ្រងដោយគោលការណ៍ស្តីពីឯកជនភាពរបស់ Google ផ្ទាល់។
៥. ការយល់ព្រម
បងប្អូនបានយល់ព្រមតាមគោលការណ៍ស្តីពីឯកជនភាពនេះដោយការចុះឈ្មោះ ឬការចូលរួមការជួបជុំទាំងនេះ ។
៦. ការផ្លាស់ប្តូគោលលការណ៍នេះ
យើងអាចធ្វើបច្ចុប្បន្នភាពគោលការណ៍នេះតាមដែលចាំបាច់។ ការផ្លាស់ប្តូរនឹងត្រូវផ្សព្វផ្សាយតាមរយៈ Channel ផ្លូវការរបស់យើង។
៧. ទំនាក់ទំនងមកកាន់យើង
ប្រសិនបើបងប្អូនមានសំណួរ ឬការព្រួយបារម្ភ សូមទាក់ទងមកកាន់៖ Practice English Free
បងប្អូនអាចធ្វើបានតាមរយៈទូរសព្ទ ឬតាមទំព័រ Facebook របស់សាខានីមួយៗ។ សូមមើលបញ្ជីសាខានៅទីនេះ។ សូមមើលបញ្ជីសាខានៅទីនេះ។