លក្ខខណ្ឌ និងបទប្បញ្ញត្តិ
លក្ខន្តិកៈ
១. គោលបំណងនៃកម្មវិធី
ការជួបជុំសន្ទនាភាសាអង់គ្លេសទាំងនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដោយអ្នក ផ្សព្វផ្សាយសាសនាស្ម័គ្រចិត្តមកពី សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ គោលបំណងគឺដើម្បីជួយបុគ្គលម្នាក់ៗ បង្កើនជំនាញទំនាក់ទំនងភាសា អង់គ្លេសរបស់ពួកគេក្នុងបរិយាកាសជាមិត្តភាពនិងគាំទ្រគ្នាទៅវិញទៅមក។
២. ការកំណត់អាយុ
ដើម្បីធ្វើឲ្យក្រុមអនុវត្តរបស់យើង
មានប្រសិទ្ធភាពល្អ គឺពួកយើងនឹងទទួលយកអ្នកចូលរួមទាំងអស់ដែលមាន
អាយុចាប់ពី14ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ចូលរួមដែលមានអាយុក្រោម១៤ឆ្នាំ គឺតម្រូវឲ្យមានឪពុកម្តាយឬអាណាព្យាបាលដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅអមដំណើរជាមួយនឹងពួកគេ។
៣. ការណែនាំអំពីអ្នកស្ម័គ្រចិត្ត
អ្នកបង្ហាត់ទាំងអស់គឺជាអ្នកស្ម័គ្រចិត្ត ដែលមិនមានប្រាក់ខែ ហើយកំពុងផ្តល់ នូវខិតខំប្រឹងប្រែង និងបម្រើដល់សហគមន៍របស់ពួកគេ។ ពួកគេពុំមាន វិញ្ញាបនបត្របញ្ជាក់ជាគ្រូភាសា អង់គ្លេសនោះទេ ប៉ុន្តែពួកគេនិយាយភាសាកំណើត ជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហើយប្តេជ្ញាជួយអ្នកដទៃឲ្យហាត់ភាសា កាន់តែប្រសើរឡើង។
៤. គ្មានថ្លៃសេវា ឬការទូទាត់
មិនមានបង់ថ្លៃចុះឈ្មោះ ថ្លៃចូលរួម ឬថ្លៃអ្វីទាំងអស់។ការជួបជុំសន្ទនានិង សម្ភារៈទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃទាំងស្រុង។
៥. បង្កើតបរិយាកាសគួរឲ្យគោរព
អ្នកចូលរួម និងអ្នកស្ម័គ្រចិត្តត្រូវប្រព្រឹត្តនឹងគ្នាទៅ វិញទៅមក ដោយសេចក្តីសប្បុរស ការគោរព និងការអត់ធ្មត់។ ការរើសអើង ការរំលោភបំពាន ឬឥរិយាបថមិនសមរម្យណាមួយនឹងមិនត្រូវ
បានអនុញ្ញាតទេ។
៦. ការតាំងចិត្តក្នុងការចូលរួម
ទោះបីការចូលរួមជាជម្រើសស្ម័គ្រចិត្តក៏ដោយ តែអ្នកចូលរួមត្រូវបានលើកទឹកចិត្ត ឲ្យចូលរួមជាប្រចាំ និងមានវត្តមានយ៉ាងសកម្ម ដើម្បីទទួលបានអត្ថប្រយោជន៍ ពេញលេញពីកម្មវិធី។
៧. ការភ្ជាប់ទៅនឹងសាសនា
ការជួបជុំសន្ទនានេះត្រូវបានរៀបចំ ដោយអ្នកផ្សព្វផ្សាយសាសនារបស់ សាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទនៃបរិសុទ្ធនៅពេលចុងក្រោយ។ ទោះជាយ៉ាងណា ពុំតម្រូវឲ្យចូលរួម សកម្មភាពសាសនាដើម្បីឲ្យបានចូលរួមក្នុងការជួបជុំសន្ទនានោះឡើយ។ មនុស្សអាចត្រូវ បានអញ្ជើញឲ្យចូលរួមសកម្មភាពជា ជម្រើសនៅខាងក្រៅម៉ោងហាត់ និយាយ។
៨. ការបដិសេធចំពោះទំនួលខុសត្រូវ
អ្នករៀបចំមិនទទួលខុសត្រូវចំពោះការបាត់បង់ផ្ទាល់ខ្លួន របួស ឬគ្រោះថ្នាក់ ណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលម៉ោងហាត់និយាយ ឬសកម្មភាពដែល ពាក់ព័ន្ធនោះទេ។
៩. ការរក្សាសិទ្ធផ្លាស់ប្តូរកម្មវិធី
អ្នករៀបចំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរថ្ងៃ ម៉ោង ទីតាំង ឬអ្នក បង្ហាត់ បើចាំបាច់ត្រូវធ្វើ។
តាមរយៈការចូលរួមក្នុងការជួបជុំអ្នក ចូលរួមយល់ព្រមនឹងលក្ខន្តិកៈទាំងនេះ។