ឈ្មោះពេញគោលការណ៍ស្តីពីឯកជនភាព – សម្រាប់ការហាត់និយាយភាសាអង់គ្លេសឥតគិតថ្លៃ ដោយអ្នកបម្រើស្ម័គ្រចិត្ត

មានប្រសិទ្ធភាពចាប់ពី / កាលបរិច្ឆេទអនុវត្ត៖ 23/09/2025

 

យើងគោរពនូវសិទ្ធិឯកជនភាពរបស់បងប្អូន និងប្តេជ្ញាការពារទិន្នន័យផ្ទាល់ខ្លួនរបស់បងប្អូន។ គោលការណ៍ស្តីពីឯកជនភាពនេះពន្យល់ពីរបៀប ប្រមូល ប្រើប្រាស់ និងការពារទិន្នន័យដែលទាក់ទងនឹងការហាត់និយាយភាសាអង់គ្លេសឥតគិតថ្លៃ ដែលរៀបចំដោយអ្នកបម្រើស្ម័គ្រចិត្តនៅប្រទេសខ្មែរ។

១. ព័ត៌មានដែលយើងប្រមូលបាន​

យើងប្រហែលអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីបងប្អូនណាដែលចូលរួមដូចខាងក្រោម៖

  • ឈ្មោះពេញ
  • ព័ត៌មានទំនាក់ទំនង (លេខទូរស័ព្ទ អ៊ីមែល)
  • អាយុ (ប្រសិនបើចាំបាច់សម្រាប់ការចាត់ក្រុម)
  • កម្រិតភាសា ឬគោលបំណងចូលរួម
  • កំណត់ត្រាវត្តមានចូលរួម (ជាជម្រើស)

ចំពោះកុមារដែលអាយុក្រោម១៣ឆ្នាំ យើងនឹងមិនប្រមូលទិន្នន័យនោះទេ ប្រសិនបើគ្មានការយល់ព្រមពីឪពុកម្តាយ។

២. របៀបប្រើប្រាស់ព័ត៌មានរបស់បងប្អូន

ព័ត៌មានរបស់បងប្អូនត្រូវបានប្រើក្នុងគោលបំណងដូចខាងក្រោមតែប៉ុណ្ណោះ ៖

  • រៀបចំ និងគ្រប់គ្រងការជួបជុំ
  • ជូនដំណឹងពីព័ត៌មានសំខាន់ៗ
  • ចាត់ចែងបងប្អូនទៅតាមកម្រិតសមស្រប
  • ធានារក្សាសុវត្ថិភាព និងការគាំទ្រ
  • កែលម្អកម្មវិធីឱ្យប្រសើរឡើង

យើងមិនលក់ ជួល ឬចែករំលែកទិន្នន័យរបស់បងប្អូនទៅឲ្យភាគីទីបី សម្រាប់ការផ្សព្វផ្សាយ ឬគោលបំណងពាណិជ្ជកម្មឡើយ។

៣. ការផ្ទុក និងការពារទិន្នន័យ​

ព័ត៌មានទាំងអស់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព ហើយអាចចូលដំណើរការបានតែបុគ្គលិកដែលមានសិទ្ធិប៉ុណ្ណោះ។

យើងអនុវត្តវិធានការសមស្រប ដើម្បីការពារការបាត់បង់ ការប្រើប្រាស់ខុសគោលបំណង ឬការចូលប្រើដោយគ្មានការអនុញ្ញាត។

៤. សេវាកម្ម Google និងឧបករណ៍ពីភាគីទីបី​

កម្មវិធីទាំងនេះអាចប្រើឧបករណ៍ពី Google ដូចជា៖

  • Google Forms (សម្រាប់ចុះឈ្មោះ)
  • Google Drive (សម្រាប់ឯកសារ)
  • Google Analytics (ប្រសិនបើប្រើសម្រាប់វិភាគគេហទំព័រ)

ឧបករណ៍ទាំងនេះត្រូវបានគ្រប់គ្រងដោយគោលការណ៍ស្តីពីឯកជនភាពរបស់ Google ផ្ទាល់។

៥. ការយល់ព្រម​

បងប្អូនបានយល់ព្រមតាមគោលការណ៍ស្តីពីឯកជនភាពនេះដោយការចុះឈ្មោះ ឬ​ការចូលរួម​ការជួបជុំ​ទាំងនេះ ។

៦. ការផ្លាស់ប្តូគោលលការណ៍នេះ

យើងអាចធ្វើបច្ចុប្បន្នភាពគោលការណ៍នេះតាមដែលចាំបាច់។ ការផ្លាស់ប្តូរនឹងត្រូវផ្សព្វផ្សាយតាមរយៈ Channel ផ្លូវការរបស់យើង។

៧. ទំនាក់ទំនងមកកាន់យើង

ប្រសិនបើបងប្អូនមានសំណួរ ឬការព្រួយបារម្ភ សូមទាក់ទងមកកាន់៖ Practice English Free
បងប្អូន​អាច​ធ្វើ​បាន​តាម​រយៈ​ទូរសព្ទ ឬ​តាម​ទំព័រ Facebook របស់​សាខា​នីមួយៗ។ សូមមើលបញ្ជីសាខានៅទីនេះ។ សូមមើលបញ្ជីសាខានៅទីនេះ។